អ្នកគង់តែស្លាប់ ខ្ញុំគង់តែស្លាប់ គ្រប់គ្នាគង់តែស្លាប់
ចុះបើដឹងច្បាស់ទៅហើយថា យើងសុទ្ធតែត្រូវស្លាប់ ហេតុអ្វីក្នុងពេលរស់នៅ មិនព្រមធ្វើសេចក្ដីល្អដាក់គ្នាទៅវិញទៅមកឱ្យបានច្រើន?
ម្នាក់ៗដឹងតែចង់ឈ្នះចាញ់ដោយយកលោភៈ ទោសៈ មោហៈ មកដាក់នឹងខ្លួន បំពានបំពារ ដើម្បីបំពេញមហិច្ចតាខ្លួនឯង មិនដឹងខុសត្រូវ រស់នៅបង្ករការក្ដៅក្រហាយកើតទុក្ខដល់អ្នកដទៃ សួរថា តើគ្រប់អ្វីដែលអ្នកមាន ពេលស្លាប់ទៅយកទៅបានទេ? ដូច្នេះសូមរស់នៅដោយសេចក្ដីល្អរវាងគ្នានិងគ្នាទៅ ទើបជីវិតនេះវាមានតម្លៃ។ តម្លៃមនុស្សមិនស្ថិតនៅលើយសសក្តិទ្រព្យសម្បត្តិនោះជាធំទេ តែគឺការដែលមាននូវគុណធម៌ សីលធម៌ សច្ចធម៌ សុជីវធម៌ និងសង្គហៈធម៌ ទៅវិញទេ ទើបហៅថា ជីវិតមានគុណតម្លៃដ៏វិសេសវិសាលគួរត្រេកអ៕
ដូចសុភាសិតខ្មែរបានពោលថា រស់នៅឱ្យគេស្រឡាញ់ ចាកចេញឱ្យគេស្រណោះ។
ខុសឆ្គងដោយអក្ខរាវិរុទ្ធ សូមអធ្យាស្រ័យដោយអនុគ្រោះ
អធិប្បាយដោយ ព្រះភិក្ខុ ឱកវិចិត្រ Aok Vichet