ថ្នាក់បឋមវិបស្សនា ដោយព្រះធម្មវិបស្សនា កេតុធម្មោ
Beginner’s Vipassana by the late Vipassana Master Bhikkhu Ketodhammo
ថ្ងៃអាទិត្យ ៨រោច ថ្ងៃសីល ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា គ.ស.២០២២
Sunday the 8th Waning Moon, Holy Day, of Poṭṭhapāda B.E.2566 equivalent to September 18, A.D.2022 Year of the Tiger
ព្រះភិក្ខុ កេតុធម្មោ តាមវិន័យរបស់ព្រះដ៏មានព្រះភាគ អ្នកបួសហើយមិនមានត្រកូលទេ។ ទោះជាសមាជិករាជវង្ស កសិករ ជាងកាត់សក់ ឈ្មួញ អ្នកសុំទាន គ្រូបង្រៀន មន្រីរដ្ឋការ ឬនិស្សិត ។ល។ ដល់ពេលកសាងព្រះផ្នួស ត្រូវលះបង់ចោលនូវនាមត្រកូល ហើយទទួលនូវព្រះនាមថ្មី ដែលព្រះឧបជ្ឈាយ៍ប្រគេន មិនត្រូវមានត្រកូលដែលឪពុកម្ដាយដាក់ឱ្យនោះទេ។ ដូចសម្ដេចព្រះមហាឃោសានន្ទ ព្រះអង្គមិនប្រើប្រាស់នាមកំណើតទេ កាលដែលព្រះអង្គនៅមានព្រះជន្មនៅឡើយ។
តំណែងព្រះធម្មវិបស្សនា របស់ព្រះតេជព្រះគុណ កេតុធម្មោ គឺជាការតែងតាំងរបស់ស្ថាប័នពុទ្ធសាសនានៅប្រទេសកម្ពុជា មិនមែនព្រះអង្គចេះតែដាក់ដោយព្រះអង្គនោះទេ ។ ព្រះអង្គបានបង្រៀននិងធ្វើសមាធិ និងវិបស្សនាកម្មដ្ឋានឱ្យល្បីល្បាញនៅទូទាំងព្រះរាជាណាចក្រ និងក្រៅប្រទេស។
The post ថ្នាក់បឋមវិបស្សនា ដោយព្រះធម្មវិបស្សនា កេតុធម្មោ appeared first on Templenews.